ជ្រើសរើសភាសា: Khmer Khmer English English
ពិធីសំណេះសំណាលអបអរសាទរខួបលេីកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល”
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៩ ខែមីនា ឆ្នាំ ២០២៣

ស្វាយរៀង: នាព្រឹកថ្ងៃព្រហស្បតិ៍ ៣ រោច ខែផល្គុន ឆ្នាំខា ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមីនា គ.ស.២០២៣ លោកស្រី ហែម លក្ខិណា អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានអញ្ជេីញចូលរួមក្នុងពិធីសំណេះសំណាលអបអរសាទរខួបលេីកទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល”ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកជំទាវ ដែលបានធ្វេីឡេីងនៅសាលាជាតិគយ រាជធានីភ្នំពេញ ។

ព័ត៌មានទាក់ទង